ទែម៉ូក្លាញ
Eng. Thermocline
ស្រទាប់សីតុណ្ហភាពខ្ពស់បំផុតតាមខ្សែឈរនៅក្នុងមហាសមុទ្រ ដែលស្ថិតនៅចន្លោះផ្ទៃលើនៃមហាសមុទ្រ (ពី០ចុះទៅ២០០ម៉ែត្រ) និងស្រទាប់ក្រោមនៃមហាសមុទ្រ (ចាប់ពី១០០០ម៉ែត្រចុះទៅ)។
នៅតំបន់ក្បែរត្រូពិក ប្រភពទឹកបែបនេះគឺជាប្រភេទទឹកលើផ្ទៃដីនៅរយៈកម្ពស់ខ្ពស់ដែលបានស្រូបចុះក្រោម និងហូរចាក់ទៅរកអេក្វាទ័រ។ នៅរយៈកម្ពស់ខ្ពស់ ជួនកាលពុំមានបាតុភូតបែបនេះទេ ប៉ុន្តែ ជំនួសដោយហាឡូក្លាញដែលជាស្រទាប់ទឹកមានកំហាប់អំបិលអតិបរមា តាមខ្សែឈរ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ