ទេវាធិបតេយ្យ
Eng. theocracy
Fr. théocratie (f.)
ទម្រង់នៃការគ្រប់គ្រងរដ្ឋដែលច្បាប់ និងបទប្បញ្ញត្តិទាំងឡាយកើតចេញពីក្រឹត្យក្រម (ច្បាប់) ដែលកំណត់ដោយសាសនាណាមួយ។ ទម្រង់នៃការគ្រប់គ្រងរដ្ឋបែបនេះ ដឹកនាំដោយផ្អែកលើច្បាប់អាទិទេពហើយអាទិទេពត្រូវបានចាត់ទុកជាប្រមុខរដ្ឋ។ គម្ពីរពិសិដ្ឋរបស់សាសនាត្រូវបានចាត់ទុកជាសារ ឬបទបញ្ជា ឬក៏ច្បាប់របស់អាទិទេព ហើយត្រូវបានប្រើប្រាស់ដើម្បីដឹកនាំសង្គម ឬរដ្ឋ។ ជាញឹកញាប់ទម្រង់នៃការគ្រប់គ្រងរដ្ឋបែបទេវាធិបតេយ្យត្រូវបានគ្រប់គ្រងដោយឥស្សរជនសាសនា ឬក្រុមបព្វជិតដែលកាន់អំណាចនយោបាយក្នុងនាមអាទិទេព។ ឥស្សរជនទាំងនោះបកស្រាយគម្ពីរពិសិដ្ឋសាសនា ដើម្បីគោលបំណងនយោបាយរបស់ខ្លួន ហើយអះអាងថា ពួកគេគោរពនិងអនុវត្តឆន្ទៈរបស់អាទិទេព។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ