ទេវនិយម
Eng. theism
Fr. théisme (m.)
លទ្ធិ ឬជំនឿមួយដែលជឿលើអត្ថិភាពនៃអាទិទេពមួយ ឬច្រើន។
ជំនឿនេះចាត់ទុកអាទិទេពថាជាអ្នកបង្កើតលោកជាប្រភពនៃតម្លៃទាំងអស់ ជាភាវៈមួយដែលមានវត្តមានគ្រប់ដំណើរទាំងអស់ក្នុងលោកនេះ ជាភាវៈស្មារតី និងជាភាវៈមនុស្ស ហើយតាមរយៈនេះមនុស្សអាចទាក់ទងជាមួយ អាទិទេពយ៉ាងជិតស្និទ្ធ។
ឧ. ជនជាតិក្រិកបុរាណមានជំនឿលើទេវៈ និយម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ