ទេវធម្មជាតិនិយម

Eng. pantheism
Fr. panthéisme (m.)

លទ្ធិ ឬជំនឿដែលជឿថា ចក្រវាលគឺជាអាទិទេព។ ជំនឿនេះជឿថា អាទិទេពមិនមែនជាភាវៈដោយឡែកទេ ប៉ុន្តែគេជឿថា អាទិទេពជា
តថភាពទាំងមូល ឬជាអំណាចដែលមានគ្រប់ទិដ្ឋភាពនៃតថភាព។ យោងតាមស្ពីណូហ្សា (Spinoza) អាទិទេព និងធម្មជាតិគឺតែមួយ និងមានសារធាតុដូចគ្នា។

ឧ. មនុស្សជំនាន់ដើមជឿថា ភពផែនដីគឺជាព្រះអាទិទេព (ព្រះធរណី)។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​