ទូរសន្ធិកម្ម

Eng. Teleconnection

ទំនាក់ទំនងតាមបែបស្ថិតិរវាង វិសមរូបអាកាសធាតុ ក្នុងភូមិសាស្ត្រជាក់លាក់មួយដែលមានទីតាំងឆ្ងាយដាច់ពីគ្នា។
ទំនាក់ទំនងពីចម្ងាយត្រូវបានបង្កើតឡើងដោយរចនាសម្ព័ន្ធរូបវន្តយ៉ាងច្រើនដូចជា វិសាលភាពនៃអថេរបរិយាកាសក្នុងមហាសមុទ្រ វិសមរូបបរិយាកាសតំបន់រយៈទទឹងមធ្យម ព្រមទាំងដានព្យុះ។ល។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​