ទឹកកកសមុទ្រ

Eng. Sea ice

ទឹកកកក្នុងសមុទ្រដែលកើតចេញពីកំណកទឹកសមុទ្រ ដែលអាចជាបំណែកនៅដាច់ៗពីគ្នា (ផ្ទាំងទឹកកកអណ្តែត) រសាត់នៅលើផ្ទៃមហាសមុទ្រ ឬសមុទ្រដោយសារចរន្តខ្យល់ និងទឹកដែលបង្កើតបានជាបណ្តុំទឹកកក ឬជាផ្ទាំងទឹកកកដែលគ្មានចលនានៅជាប់នឹងឆ្នេរ (ផ្ទាំងទឹកកកលើផ្ទៃសមុទ្រ)។ កំហាប់ទឹកកក សមុទ្រគឺជាប្រភាគនៃផ្ទៃមហាសមុទ្រ ឬសមុទ្រ ដែលគ្របដណ្តប់ដោយទឹកកក។ ទឹកកកសមុទ្រដែលមានអាយុតិចជាងមួយឆ្នាំមានឈ្មោះថា ទឹកកកឆ្នាំទីមួយ។ ទឹកកកសមុទ្រដែលមានអាយុច្រើនឆ្នាំ គឺទឹកកកសមុទ្រដែលមិនរលាយយ៉ាងហោចណាស់ក្នុងមួយរដូវក្តៅ។ គេអាចបន្តចែកឈ្មោះទឹកកក ដែលមានអាយុច្រើនឆ្នាំ ទៅជាទឹកកកឆ្នាំទីពីរ និងទឹកកកពហុឆ្នាំ ហើយទឹកកកពហុឆ្នាំនេះជាទឹកកកដែលមិនរលាយយ៉ាងហោចណាស់រយៈពេលពីររដូវក្តៅ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​