ទីផ្សារកាបូនស្ម័គ្រចិត្ត
Eng. Voluntary market
ទីផ្សារកាបូនដែលនៅក្រៅក្របខណ្ឌទីផ្សារកាបូនជាប់កាតព្វកិច្ច ហើយមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអន្តរជាតិ។ ទីផ្សារទាំងនេះត្រូវបានជំរុញដោយការប្តេជ្ញាស្ម័គ្រចិត្តពីស្ថាប័ន ផ្សេងៗ(ក្រុមហ៊ុនថាមពល ក្រុមហ៊ុនអាកាសចរណ៍) និងបុគ្គលពាក់ព័ន្ធ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ