ទីតាំងអាជីវកម្ម
Eng. Place of business
សំដៅដល់៖
ក.ទីតាំងដែលអ្នកផ្ញើ ឬអ្នកទទួលបានចង្អុលបង្ហាញ លើកលែងតែភាគីណាមួយបានបង្ហាញ ថាអ្នកអះអាងនោះ ពុំមានទីតាំងអាជីវកម្មនៅទីនោះឡើយ។
ខ.ប្រសិនបើភាគីណាមួយមិនបានចង្អុលបង្ហាញទីកន្លែងអាជីវកម្មជាក់លាក់ណាមួយហើយភាគីនោះមានទីតាំងអាជីវកម្មច្រើនជាងមួយកន្លែង ទីតាំងអាជីវកម្មត្រូវកំណត់ថាជាទីកន្លែងដែលមានទំនាក់ទំនងជិតស្និទ្ធជាងគេទៅនឹងកិច្ចសន្យាដែលពាក់ព័ន្ធដោយត្រូវពិចារណាផងដែរអំពីកាលៈទេសៈដែលបានដឹង ឬពិនិត្យដោយភាគីនៅពេលណាមួយមុន ឬក្នុងពេលកិច្ចសន្យា។
គ.សម្រាប់រូបវន្តបុគ្គលដែលពុំមានទីតាំងអាជីវកម្មទេនោះ ទីតាំងអាជីវកម្មសំដៅដល់ទីលំនៅអចិន្រ្តៃយ៍របស់បុគ្គលនោះ។
មិនត្រូវចាត់ទុកថាជាទីតាំងអាជីវកម្មរបស់ភាគីដោយគ្រាន់តែ៖
-ទីតាំងដែលសម្ភារៈ ឬឧបករណ៍បច្ចេកវិទ្យានៃប្រព័ន្ធព័ត៌មានត្រូវបានប្រើ
-អាសយដ្ឋានអេឡិចត្រូនិក ឬឈ្មោះដែនកម្មសិទ្ធិ(Domain name) ដែលភ្ជាប់ជាមួយនឹងទីតាំងរបស់គូភាគី។
ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ