ទឡ្ហីករណ៍ឯកភាព

Eng. henological argument
Fr. argument hénologique

ប្រភេទនៃអំណះអំណាងបែបទេវនិយមសម្រាប់អះអាងអំពីអត្ថិភាពរបស់អាទិទេពដោយប្រើប្រាស់ទម្រង់ដែលដូចគ្នានឹងវិធីទីបួនក្នុងវិធីទាំងប្រាំសម្រាប់អាគីណាស់ (Aquinas)។ តាមរយៈការសង្កេតដែលមានកម្រិតផ្សេងៗនៃកុសលភាព សុក្រឹតភាព សច្ចភាព និងតថភាព នៅក្នុងពិភពលោកអំណះអំណាងនេះសន្និដ្ឋានថា ត្រូវតែមានភាវៈ មួយដែលតាងឱ្យកម្រិតខ្ពស់បំផុតនៃលក្ខណៈ វិជ្ជមានទាំងអស់នេះ ក្នុងនាមជាភាពពេញលេញរបស់ពួកវា។ ភាវៈនេះជាភាវៈល្អបំផុត សុក្រឹតបំផុត សច្ចបំផុត និងពិតបំផុត ហើយភាវៈនោះគឺអាទិទេព។ ប្រសិនបើលក្ខណៈវិជ្ជមានអាចកើតមាននៅក្នុងកម្រិតផ្សេងៗគ្នា ដោយមិនត្រូវបានសម្រេចនៅក្នុងភាវៈមួយនៅកម្រិតខ្ពស់បំផុត ឬប្រសិនបើពុំមានកម្រិតខ្ពស់ដូចនោះទេ អំណះអំណាងនេះបរាជ័យ។

(ពាក្យនេះ គេប្រើក្នុងទស្សនវិជ្ជាអំពីសាសនា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​