ទឡ្ហីករណ៍បុព្វហេតុទីមួយ
Eng. first cause argument
Fr. argument de la cause premiére
ទឡ្ហីករណ៍មួយនៃទឡ្ហីករណ៍បុរាណស្ដីអំពីអត្ថិភាពរបស់អាទិទេព។ ហេតុការណ៍នីមួយៗនៅក្នុងពិភពធម្មជាតិមានបុព្វហេតុរបស់វា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនអាចរកឃើញបុព្វហេតុដំបូងបំផុតដែរ គឺគេគ្រាន់តែអាចត្រឡប់ទៅរកបុព្វហេតុនានាដោយពន្លាតថយក្រោយបន្តបន្ទាប់ប៉ុណ្ណោះ។ ដើម្បីបញ្ឈប់ការត្រលប់ពន្លាតថយក្រោយនេះ យើងត្រូវតែសន្មតថាអ្វីជាបុព្វហេតុទីមួយ។ បុព្វហេតុទីមួយនេះ ត្រូវបានគេសន្មតថាជាសកម្មភាពនៃការបង្កើតរបស់អាទិទេព។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ