ទស្សនវិទូ
Eng. philosopher
Fr. philosophe (m.)
អ្នកបង្កើតទស្សនវិជ្ជា ឬអ្នកប្រាជ្ញខាងទស្សនវិជ្ជា។
អត្ថន័យផ្សេងៗនៃពាក្យនេះមានដូចតទៅ៖
១- អ្នកប្រាជ្ញ អ្នកជំនាញ ឬអ្នកសិក្សាខាងទស្សនវិជ្ជា សំដៅទៅលើអ្នកណាម្នាក់ដែលស្វែងរកការយល់ដឹង ការពន្យល់អំពីអត្ថិភាព និងតថភាពដូចជា សូក្រាត ខុងជឺ ជាដើម។
២- មនុស្សដែលប្រកបដោយការពិចារណា អ្នកគិតដែលពិចារណាយ៉ាងហ្មត់ចត់ និងជ្រៅជ្រះអំពីជីវិតកិច្ចការទូទៅរបស់មនុស្ស និងសង្គម។
៣- មនុស្សប្រកបដោយហេតុផល និងភាពអហិង្សា អ្នកណាម្នាក់ដែលប្រតិកម្មដោយសន្តិវិធី និងប្រកបដោយហេតុផលចំពោះព្រឹត្តិការណ៍នានា ជាពិសេសចំពោះហេតុការណ៍អាក្រក់ ឬស្ថានភាពលំបាក ដូចជា ព្រះពុទ្ធ (លោកវិទូ) មហាត្មៈគន្ធី ជាដើម។
៤- មនុស្សរស់នៅដោយអនុលោមទៅតាមទស្សនវិជ្ជា ឬគតិបណ្ឌិត។
៥- អ្នកណាម្នាក់ដែលសិក្សា ឬសរសេរអំពីអត្តន័យនៃជីវិត។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ