ទស្សនវិជ្ជាអំពីសាសនា

Eng. philosophy of religion
Fr. philosophie de la religion

មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សា ពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្នអំពីអំណះអំណាងរបស់សាសនាដែលគេបង្កើតឡើង និង អំពីអំណះអំណាងរបស់សាសនិកនិងសាសនវិទូល្បីៗ។ វិស័យសំខាន់ៗនៃការសិក្សានៅក្នុងទស្សនវិជ្ជាសាសនា រួមមានភស្តុតាងបែបទស្សនវិជ្ជាចំពោះអត្ថិភាពរបស់អាទិទេព សាសនវិជ្ជាបែបទស្សនវិជ្ជាដែលផ្ដោតទៅលើការរៀបរាប់អំពីធម្មជាតិនិងអត្ថិភាពរបស់អាទិទេព និង ពុទ្ធិវិជ្ជាបែបសាសនាដែលយកចិត្តទុកដាក់ទៅលើស្ថានភាព នៃជំនឿដែលថាអាទិទេពមានអត្ថិភាព។

ឧ. យោងតាមទស្សនវិជ្ជាអំពីសាសនា ជំនឿ និងសាសនាផ្សេងៗនៅលើពិភពលោកត្រូវបានបង្កើតឡើងដោយមនុស្ស។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​