ទស្សនវិជ្ជាអំពីច្បាប់

Eng. philosophy of law
Fr. philosophie du droit

ទស្សនវិជ្ជាមួយដែលសិក្សាអំពីបញ្ហាមូលដ្ឋាននៃច្បាប់ ប្រព័ន្ធច្បាប់ យុត្តិសាស្រ្ត លក្ខណវិនិច្ឆ័យសម្រាប់សុពលភាពនៃច្បាប់ ទំនាក់ទំនងរវាងច្បាប់ និងសីលធម៌។ល។ ឧ. ដើម្បីសិក្សាមុខវិជ្ជាច្បាប់ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយទូលំទូលាយ គេត្រូវសិក្សាទស្សនវិជ្ជាអំពីច្បាប់។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​