ទម្រង់វិសមរូបអាកាសធាតុ
Eng. Modes of climate variability
វិសមរូបធម្មជាតិនៃប្រព័ន្ធអាកាសធាតុ ជាពិសេសតាមរដូវកាល និងក្នុងរយៈពេលវែងដែលច្រើនតែកើតឡើងដោយមានទម្រង់ទីតាំង និងមាត្រដ្ឋានពេលវេលាសមស្របតាមរយៈជវភាព(dynamic) នៃចរន្ដបរិយាកាស និងតាមរយៈអន្តរកម្មរវាងផ្ទៃដី និងមហាសមុទ្រ។ ទម្រង់ទាំងនេះច្រើនត្រូវបានគេហៅថា របបម៉ូត ឬទំនាក់ទំនងពីចម្ងាយ។ ឧទាហរណ៍ ចរន្តអាត្លង់ទិកខាងជើង(NAO) ទម្រង់ប៉ាស៊ីហ្វិកអាមេរិកខាងជើង(PNA) ចរន្តអែលនីញ៉ូខាងត្បូង(ENSO) ទម្រង់ជាវង់ខាងជើង និងទម្រង់ជាវង់ខាងត្បូងជាទម្រង់វិសមរូបអាកាសធាតុ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ