ទម្រង់ជាវង់ខាងជើង
ទម្រង់ជាវង់ខាងជើង
Eng. Northern Annular Mode (NAM)
ការប្រែប្រួលយ៉ាងគំហុកនារដូវត្រជាក់នូវទម្រង់ដែលកំណត់ដោយសម្ពាធទាបនៅលើផ្ទៃផែនដីក្នុងមហាសមុទ្រអាកទិក និងរយៈទទឹងមធ្យមទៅកាន់ទិសខាងលិច។ ទម្រង់ជាវង់ខាងជើង មានទំនាក់ទំនងជាមួយចរន្ដទៅមកនៃខ្យល់ប៉ូលខាងជើង ដែលគួចឡើងទៅក្នុងមណ្ឌលអាកាសស្ងប់។ ទម្រង់នេះមាននិន្នាការទៅរកអាត្លង់ទិកខាងជើង ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយចរន្តទៅមកនៃអាត្លង់ទិកខាងជើង។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ