ថ្លៃនាំចេញ

សំដៅដល់ថ្លៃដែលបានទូទាត់ឬនឹងត្រូវទូទាត់ពិតប្រាកដសម្រាប់ផលិតផលក្រោមការស៊ើបអង្កេត នៅពេលដែលបានលក់សម្រាប់ នាំចេញពីប្រទេសនាំចេញមកកម្ពុជា។ ក្នុងករណីដែលគ្មានថ្លៃនាំចេញ ឬនៅពេលដែលយល់ឃើញថា ថ្លៃនាំចេញមិនអាចជឿជាក់បានដោយសារការទិញលក់ទំនិញ ធ្វើឡើងតាមរយៈសមាគម ឬជាលក្ខណៈបំពេញខាតរវាងអ្នកនាំចេញ និងអ្នកនាំចូល ឬភាគីទីបីណាមួយដូច្នេះ៖

១- ថ្លៃនាំចេញអាចត្រូវបង្កើតឡើងលើមូលដ្ឋាន នៃថ្លៃដែលផលិតផលនាំចូលត្រូវបានលក់បន្តលើកដំបូងទៅឱ្យអ្នកទិញឯករាជ្យណាមួយ ឬ

២- ថ្លៃនាំចេញអាចត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានសមស្របណាមួយប្រសិនបើផលិតផលមិនទាន់បានលក់បន្តទៅឱ្យអ្នកទិញឯករាជ្យណាមួយ ឬត្រូវបានលក់បន្តដោយបានកែច្នៃខុសពីស្ថានភាពដើមនៅពេលនាំចូល។

ក្នុងករណីដែលតម្លៃធម្មតាត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាននៃប្រទេសប្រភពដើម ថ្លៃនាំចេញត្រូវតែជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដសម្រាប់ផលិតផលក្រោមការស៊ើបអង្កេតនៅពេលលក់សម្រាប់នាំចេញនៅក្នុងប្រទេសប្រភពដើម។

ដកស្រង់ចេញពី «ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម» ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ