តំបន់ពាក់កណ្ដាលស្ងួតហែង
Eng. Semi-arid zone
តំបន់ដែលរារាំងការលូតលាស់របស់រុក្ខជាតិ ដោយសារបរិមាណទឹកនៅមានកម្រិត បណ្ដាលឱ្យរដូវដាំដុះនៅតំបន់នោះមានរយៈពេលខ្លី ឯផលិតកម្មបឋមរវាងឆ្នាំនីមួយៗមានការប្រែប្រួលខ្លាំង។ តំបន់នេះមានរបាយកំណកអាកាស (ទឹក ភ្លៀង ព្រឹល…) ប្រចាំឆ្នាំពី៣០០ ទៅ ៨០០ មិល្លីម៉ែត្រ អាស្រ័យលើភ្លៀងធ្លាក់នៅសរទរដូវ និងសិសិររដូវ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ