តួនាទីយេនឌ័រ

Eng.Gender Role

សំដៅលើតួនាទី ឬភារកិច្ចសម្រាប់ក្មេងស្រី ក្មេងប្រុស ស្ដ្រី បុរស ដែល កំណត់ឡើងដោយសង្គម។ ដោយសារតួនាទីយេនឌ័រត្រូវបានបង្កើតឡើងដោយសារ សង្គម ដូច្នេះ តួនាទីនេះអាចកែប្រែ ឬប្រែប្រួលគ្រប់ពេលវេលា ហើយខុសៗគ្នាទៅតាមទំនៀមទម្លាប់ និង វប្បធម៌ នៃប្រទេសនីមួយៗ ។ តួនាទីយេនឌ័រមាន ឥទ្ធិពលប៉ះពាល់ដល់ទំនាក់ទំនងរវាងបុរស និង ស្រ្ដី ហើយឥទ្ធិពលនេះអាចបង្កឱ្យមានវិសមភាព នៃឱកាស និងការរំពឹងទុករបស់បុរស និងស្ដ្រីនៅក្នុង សង្គម និងកិច្ចអភិវឌ្ឍ។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ