តូតឹម
Eng. totem
Fr. totem (m.)
វត្ថុ សត្វ រុក្ខជាតិ ឬ បាតុភូតធម្មជាតិដទៃទៀត ដែលគេគោរពយ៉ាងខ្លាំងថាជាសញ្ញារបស់ក្រុមមនុស្ស ឬសង្គមណាមួយ ហើយជាញឹកញាប់ត្រូវបានគេប្រើនៅក្នុងពិធីសាសនាផ្សេងៗរបស់ពួកគេ។
ឧ. ជនជាតិគ្រឹងចាត់ទុក ទឹក ដី ដុំថ្ម …ថាជា តូតឹម របស់ខ្លួន។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ