តុល្យភាពថាមពល

Eng. Energy balance

ផលដករវាងថាមពលចូលសរុប និងថាមពលចេញសរុបនៅក្នុងប្រព័ន្ធអាកាសធាតុ។ ប្រសិនបើតុល្យភាពនេះវិជ្ជមានកម្ដៅនឹងកើនឡើង។ ប្រសិនបើតុល្យភាពនេះអវិជ្ជមាននឹងមានការចុះត្រជាក់។ នៅពេលមានការគណនា តុល្យភាពនេះ ជាមធ្យមសម្រាប់ទូទាំងពិភពលោក និងក្នុងរយៈពេលវែង តុល្យភាពនេះ។ ដោយសារប្រព័ន្ធអាកាសធាតុទទួលថាមពលស្ទើរតែទាំងស្រុងពីព្រះអាទិត្យ តុល្យភាពស្មើសូន្យមានន័យថា បរិមាណកាំរស្មីព្រះអាទិត្យដែលចាំងចូលជាមធ្យមនៅទូទាំងពិភពលោក ត្រូវតែស្មើនឹងផលបូកនៃរំភាយរស្មីពន្លឺព្រះអាទិត្យ ចំណាំងផ្លាតបូកនឹងរំភាយរស្មីអាំងហ្រ្វាក្រហមកម្ដៅភាយចេញពីប្រព័ន្ធអាកាសធាតុ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ