តាវនិយម

Eng. Taoism
Fr. taoïsme (m.)

ទស្សនវិជ្ជាចិនបុរាណដែលមានអត្ថន័យពីរយ៉ាង ៖

– ទីមួយ គឺជាទស្សនវិជ្ជាស្ដីអំពីភាពសាមញ្ញ និងភាពមិនជ្រៀតជ្រែក ពោលគឺសំដៅយកទស្សនវិជ្ជាចិនដែលគាំទ្រជីវិតសាមញ្ញនិងគោលការណ៍នៃការមិនជ្រៀតជ្រែក ដំណើរ
វិវត្តន៍បែបធម្មជាតិរបស់អ្វីមួយ។ តាវនិយមត្រូវបានគេឃើញក្នុងសតវត្យរ៍ទី៦ មុនគ្រិស្តសករាជ ដោយឡៅស៊ឺ (Laotzu) ដែលជាទស្សនវិទូ និងអ្នកអធិធម្មជាតិ។

– ទីពីរ គឺជាសាសនាពេញនិយមរបស់ចិនដែលស្វែងរកសុខដុមនិងអាយុវែង តាមរយៈទស្សនវិជ្ជារបស់តាវនិយមដែលផ្សំពីអាទិទេព ធម្មជាតិ និងការប្រតិបត្តិខាងវេទមន្ត។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ