តម្លៃសោភ័ណ

Eng. aesthetic value
Fr. valeur esthétique

លក្ខណៈនានាដែលធ្វើឱ្យស្នាដៃសិល្បៈមួយល្អ ឬ ជោគជ័យ ដូចជា តុល្យភាព ភាពទាក់ទាញ ប្រណីតភាព ភាពរស់រវើក ភាពស៊ីចង្វាក់ ភាពពេញលេញ ឬ ឯកភាព ពោលគឺជាអ្វីដែលជួយឱ្យស្នាដៃសិល្បៈមួយមាន «សោភណភាព» ហើយដែលខុស ពីអ្វីដែលផ្ដល់ប្រយោជន៍សច្ចភាព និងសីលកុសលរបស់ស្នាដៃនោះ។ (បញ្ញត្តិនេះ គេប្រើក្នុងសោភណវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ