ឌីអាសូតម៉ូណូអុកស៊ីត
Eng. Nitrous oxide
ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ទាំង៦ ដែលត្រូវកាត់បន្ថយក្រោមពិធីសារក្យូតូដែលមានប្រភពសំខាន់ពីសកម្មភាពមនុស្ស គឺពីវិស័យកសិកម្ម (ការគ្រប់គ្រងដី និងលាមកសត្វ) ការធ្វើប្រព្រឹត្តិកម្មសំណល់រាវ ចំហេះឥន្ធនៈ ហ្វូស៊ីល និងដំណើរការឧស្សាហកម្មគីមី។ ឌីអាសូតម៉ូណូអុកស៊ីត(NO) ក៏ត្រូវបានបង្កើតឡើងដោយធម្មជាតិពីប្រភពជីវសាស្រ្ដជាច្រើនផ្សេងទៀតនៅក្នុងដី និងទឹកជា ពិសេស សកម្មភាពមីក្រូជីវសាស្រ្ដនៅព្រៃត្រូពិកសើម។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ