ដានកាបូន

Eng. Carbon footprint

បរិមាណសរុបនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញទៅក្នុងបរិយាកាស ជារៀងរាល់ឆ្នាំ ដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ។ ដានកាបូន របស់ មនុស្សម្នាក់ៗមានជាអាទិ៍ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ ផ្ទាល់ ដោយបុគ្គលម្នាក់ៗ ដូចជា តាមរយៈការប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងផ្ទះ ឬយានយន្ត។ បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្ម័នផ្ទះកញ្ចក់ពីការផលិត ទំនិញ ឬសេវាកម្ម ដែល បុគ្គលនោះប្រើប្រាស់ ស្ថានីយផលិត ថាមពលអគ្គិសនី រោងចក្រផលិតផលនានា និងទីលានចាក់សំរាម។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ