ដាច់ខាតនិយម/អហង្ការនិយម

Eng. absolutism
Fr. absolutism (m.)

ទ្រឹស្ដីទស្សនវិជ្ជាដែលយល់ថា សច្ចភាពនៃតម្លៃខាងសីលធម៌ឬតម្លៃខាងសោភ័ណ គឺដាច់ខាតនិងសកល ហើយមិនទាក់ទងនឹងភាពខុសគ្នារបស់បុគ្គល និងរបស់សង្គមទេ។ វាជាទ្រឹស្ដីមួយដែលនិយាយថា តថភាពគឺមានតែមួយនិងមិនអាចផ្លាស់ប្ដូរ ឯការផ្លាស់ប្ដូរ និងភាពប្លែកៗគ្នាគឺគ្រាន់តែជាដំណើរភាន់នៃគំនិតតែប៉ុណ្ណោះ។

ឧ. យោងតាមដាច់ខាតនិយម គោលការណ៍សីលធម៌មានតែមួយគត់និងមានលក្ខណៈសកល។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ