ញាណ
Eng. consciousness
Fr. conscience (f.)
សភាពនៃការដឹងខ្លួន ការស្គាល់ ការយល់ការចេះ និងការដឹងពីអ្វីមួយដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើង។ ម៉្យាងទៀត ញាណ គឺជាសភាពចិត្តដូចជា ការឈឺចាប់ វេទនារម្មណ៍ គំនិត និង ការយល់ដឹងខាងផ្លូវចិត្តផ្សេងៗទៀត ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ