ឆន្ទៈ

Eng. will
Fr. volonté(f.)

អំណាចនៃចិត្តក្នុងការជ្រើសរើសចំណង់ខ្លាំងបំផុតក្នុងចំណោមចំណង់ជាច្រើនដែលមានក្នុងខណៈពេលមួយនៃការសម្រេចចិត្ត ដែលស្ដែងឡើងតាមរយៈសកម្មភាពជាក់លាក់ណាមួយ។ ឆន្ទៈមិនសំដៅលើចំណង់ជាក់លាក់ណាមួយទេ ប៉ុន្តែសំដៅលើសមត្ថភាពក្នុងការប្រព្រឹត្តប្រកបដោយការសម្រេចចិត្តចំពោះចំណង់របស់បុគ្គលណាម្នាក់។ នៅក្នុងទស្សនវិជ្ជា ឆន្ទៈសំខាន់ណាស់ក្នុងនាមជាផ្នែកច្បាស់លាស់មួយនៃចិត្ត រួមជាមួយនឹងវិចារណញ្ញាណនិងការយល់ដឹង។ ឆន្ទៈត្រូវបានចាត់ទុកថាសំខាន់នៅក្នុងសីលវិជ្ជា ដោយសារតែតួនាទីស្នូលនៅក្នុងការជួយមនុស្សម្នាក់ៗឱ្យប្រព្រឹត្តប្រកបដោយបំណង។

ប្រកាសនេះពុំមានពាក្យឆន្ទៈទេ ពោលគឺដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិទ្យា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មាធិការ ទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ