ចំហាយទឹក
Eng. Water vapor
ទឹកនៅក្នុងបរិយាកាស ក្នុងសណ្ឋានជាឧស្ម័ន និងជាប្រភេទឧស្ម័ន ផ្ទះកញ្ចក់មួយសំបូរជាងគេ ហើយដែលជាផ្នែកសំខាន់មួយនៃផលផ្ទះកញ្ចក់ធម្មជាតិ។ ទោះបីជាមនុស្សមិនមែនជាអ្នកបង្កើនកំហាប់ចំហាយទឹកតាមរយៈការបញ្ចេញផ្ទាល់ក៏ដោយ ក៏ប៉ុន្ដែចំហាយទឹករួមចំណែកក្នុងការបង្កើនផលផ្ទះកញ្ចក់ ដោយសារឥទ្ធិពលកម្ដៅឧស្ម័នផ្ទះកញ្ចក់នាំឱ្យផលតបចំហាយទឹកវិជ្ជមាន។ បន្ថែមពីលើតួនាទីជាឧស្ម័នផ្ទះកញ្ចក់ធម្មជាតិ ចំហាយទឹកក៏មានឥទ្ធិពលមកលើសីតុណ្ហភាពផែនដីផងដែរ ពីព្រោះចំហាយទឹកច្រើនលើសលប់ក្នុងបរិយាកាស បង្កទៅជាពពក បង្កើតបានជាទឹកកក តំណក់ទឹក និងទឹកភ្លៀង។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ