ចំហាកបញ្ចេញឧស្ម័ន

Eng. Emission scenario

ការឱ្យសញ្ញាដែលគួរឱ្យទុកចិត្តបានមួយនៃការកើតមានឡើងនូវការបញ្ចេញសារធាតុនានា នាពេលអានាគត ដែលអាចមានសកម្មភាពចំណាំងរស្មី ដូចជាឧស្ម័នផ្ទះកញ្ចក់ អាអេរ៉ូសូល ដោយផ្អែកលើភាពប្រទាក់គ្នា និងសង្គតិភាពផ្ទៃក្នុងនៃការសន្មតពីកម្លាំងជំរុញដូចជា ប្រជាសាស្ដ្រ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការផ្លាស់ប្ដូរបច្ចេកវិទ្យា និងទំនាក់ទំនងគន្លឹះរបស់វា។ ចំហាកកំហាប់ ដែលបានមកពីចំហាកបញ្ចេញឧស្ម័ន ត្រូវបានប្រើប្រាស់ជាធាតុចូលសម្រាប់ម៉ូដែលអាកាសធាតុដើម្បីព្យាករអាកាសធាតុ។ នៅក្នុងរបាយការណ៍ក្រុមការងារអន្ដររដ្ឋាភិបាលស្ដីពី ការប្រែប្រួល អាកាសធាតុឆ្នាំ១៩៩២ សំណុំ ចំហាក ការបញ្ចេញឧស្ម័នមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ព្យាករណ៍អាកាសធាតុ នៅក្នុង IPCC ឆ្នាំ១៩៩៦។ ចំហាកការបញ្ចេញទាំងនេះត្រូវបានចាត់ទុកជាចំហាកIS92។ នៅក្នុង របាយការណ៍ពិសេសរបស់ IPCC ស្ដីពីចំហាកការបញ្ចេញចំហាក ការបញ្ចេញថ្មីៗ ដែលហៅថាចំហាក SRESS ត្រូវបានបោះពុម្ពផ្សាយ ក្នុងនោះចំហាកខ្លះ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ព្យាករណ៍ មានបង្ហាញនៅក្នុងជំពូកទី៩ ដល់ ១១ នៃរបាយការណ៍ IPCC ឆ្នាំ២០០១ និងជំពូកទី១០ និង ១១នៃរបាយការណ៍នេះ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ