ចំណុចខ្មៅនៃព្រះអាទិត្យ

Eng. Sunspots

ផ្ទៃងងឹតតូចៗនៅលើផ្ទៃព្រះអាទិត្យដែលមានដែនម៉ាញេទិចខ្លាំង​ អាចកាត់បន្ថយបន្ទេរកម្ដៅតាមខ្សែឈរ​ ជាហេតុធ្វើឱ្យសីតុណ្ហ​ភាពថយចុះប្រមាណ១៥០០កែលវិន(ស្មើនឹង១២២៦,៨៥អង្សាសេ)​ ធៀបនឹងតំបន់ដែលនៅជុំវិញ។ ចំនួនចំណុចខ្មៅនៃព្រះអាទិត្យមានការកើនឡើង​ច្រើនក្នុង​អំឡុង​​ពេល មានសកម្មភាពពន្លឺព្រះអាទិត្យខ្លាំង ហើយប្រែប្រួល ​ទៅ​តាមវដ្ដពន្លឺព្រះអាទិត្យ។​

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ