ចៃដន្យនិយម
Eng. Accidentalism
Fr. Randomisme (m.)
ទ្រឹស្ដីដែលយល់ថា លំហូរព្រឹត្តិការណ៍មានលក្ខណៈមិនអាចទាយទុកមុនបាន។ ពួកអេពីគួនិយម (Epicureanism) អះអាងថា ព្រឹត្តិការណ៍ខាងគំនិតមិនអាចព្យាករបានជាក់លាក់ទេ។ គេប្រើទ្រឹស្តីនេះដើម្បីប្រឆាំងនឹងទ្រឹស្ដីទំនាក់ទំនងហេតុផល។ នៅក្នុងវិស័យ អស្តិរូបវិជ្ជា ចៃដន្យនិយមប្រឆាំងនឹងលទ្ធិដែលថា អ្វីៗទាំងអស់កើតឡើងពីហេតុផលកំណត់មួយ។
ឧ. ទស្សនវិទូ ភីធើ អាប៊ីឡាដ (Peter Abelard) បានរិះគន់ «ចៃដន្យនិយម» នៃគ្រូរបស់គាត់ វីលៀម អូហ្វ ឆេមប៉ូ (William of Champeaux) ដែលបាននិយាយថាលក្ខណសម្បត្តិនៃភាពចៃដន្យពឹងផ្អែកទៅលើភាពខុសគ្នារបស់បុគ្គលដែលមានកំណើត ព្រោះហេតុដូច្នេះ លក្ខណៈនៃភាពចៃដន្យនេះមិនអាចពន្យល់ពីភាពខុសគ្នារបស់បុគ្គលបានទេ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ