ចៃដន្យ
Eng. Accident
Fr.Coïncidence (m.)
លក្ខណៈមួយដែលអាចឬមិនអាចជាកម្មសិទ្ធិរបស់អ្វីមួយដោយវាមិនជះឥទ្ធិពលលើសារជាតិ របស់វត្ថុនោះទេ។ ពាក្យ ចៃដន្យនេះ ត្រូវបានគេប្រើនៅក្នុងប្រវត្តិទស្សនវិជ្ជាទាំងមូលដោយមានអត្ថន័យប្លែកៗគ្នាមួយចំនួន។ នៅក្នុងអស្តិរូបវិជ្ជារបស់អារីស្ដូត (Aristotle) «ចៃដន្យ» ជាលក្ខណៈនៃអ្វីមួយដែលមិនមែនជាសារជាតិ របស់វា (អ្វីមួយអាចបាត់បង់ ឬ ត្រូវបានបន្ថែមដោយមិនធ្វើឱ្យសារធាតុឬវត្ថុប្រែប្រួល)។
លោក រ៉ឺណេ ដេកាត (René Descartes) យល់ថាការគិតគឺជាចំណុចសំខាន់នៃព្រលឹង ឯកម្មវត្ថុនៃការគិត គឺជា «ចៃដន្យ» ។
ឧ. អាទិភាពគ្មានចៃដន្យទេ ព្រោះថា សច្ចភាព ទាំងអស់របស់អាទិទេពសុទ្ធតែកើតឡើងដោយខ្លួនឯង។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ