ចិតុ្ត
Eng. Mind
Fr. esprit (m.)
សមត្ថភាពគិត យល់ដឹង ពិចារណា វិនិច្ឆ័យ និងសម្រេចចិត្តរបស់មនុស្ស។ លើសពីនេះទៀត ចិត្តក៏ជាមជ្ឈមណ្ឌលនៃញាណដែលបង្កើតការគិត អារម្មណ៍ គំនិត ប្រត្យក្សារម្មណ៍ និងជាកន្លែងផ្ទុកពុទ្ធិនិងការចងចាំ។ លោក រ៉ឺណេ ដេកាត (René Déscartes) បានប្រើពាក្យ ចិត្ត(mind) និង ព្រលឹង(soul) អាចជំនួសគ្នាទៅវិញទៅមកបាន។ ចំពោះគាត់ ចិត្ត(mind) ដូចគ្នានឹង អត្តៈ (មនុស្ស) ដែលជាសារធាតុអាចគិត ជឿ សង្ស័យ មានចំណង់ យល់ដឹង និង ធ្វើអំពើ។ ចំពោះទស្សនវិទូដទៃទៀត ដូចជា ដាវីដ ហ៊ូម (David Hume) យល់ថា ចិត្ត (mind) គឺជាបណ្ដុំនៃសភាពខាងចិត្តសាស្ត្រ ហើយក្នុងន័យនេះវាស្រដៀងគ្នាទៅនឹងញាណ(consciousness) ប៉ុន្តែវាផ្ទុយទៅនឹងសភាពខាងរូបកាយ។ ការយល់ដឹងខុសៗគ្នាអំពីចិត្ត នាំទៅដល់ការយល់ដឹងខុសគ្នាអំពីបញ្ហា ចិត្ត-កាយ (mind-body problem)។
(បញ្ញតិនេះ គេប្រើក្នុងទស្សនវិជ្ជាអំពីចិត្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ