គ្រោះមហន្ដរាយ
Eng. Disaster
ការផ្លាស់ប្ដូរធ្ងន់ធ្ងរនៃដំណើរការជាធម្មតារបស់សហគមន៍ឬសង្គមមួយ ដោយសារទទួលរងព្រឹត្ដិការណ៍រូបវន្ដប្រកបដោយគ្រោះថ្នាក់ ដែលមានអន្ដរកម្មជាមួយលក្ខខណ្ឌសង្គមដែលងាយរងគ្រោះហើយនាំទៅរកឥទ្ធិពល អវិជ្ជមានដ៏ធំធេងមកលើមនុស្ស សម្ភារៈ សេដ្ឋកិច្ច ឬបរិស្ថាន ដែលកត្ដាទាំងនេះតម្រូវឱ្យមានវិធានការឆ្លើយតបជាបន្ទាន់ ដើម្បីបំពេញតម្រូវការសំខាន់ៗរបស់មនុស្ស ហើយទាមទារឱ្យមានការគាំទ្របន្ថែមពីខាងក្រៅដើម្បីស្ដារស្ថានភាពនេះឡើងវិញ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។