គ្រោះថ្នាក់ពេលធ្វើដំណើរ

សំដៅដល់គ្រោះថ្នាក់ចំពោះរូបកាយមន្រ្តីសាធារណៈក្នុងពេលធ្វើដំណើរពីលំនៅឋានត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ក្រៅពីការងារដែលក្រសួង ឬអង្គភាពតម្រូវឱ្យទៅ។

ដកស្រង់ចេញពី អនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។