គ្រឹះស្ថានអចិន្រ្តៃយ៍

សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះ បុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។ ពាក្យគ្រឹះស្ថានអចិន្ត្រៃយ៍រួមបញ្ចូលផងដែរនូវបណ្តាញ ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះបុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកជានីតិបុគ្គលនិវាសនជន ចំពោះតែប្រាក់ចំណូល ប្រភពកម្ពុជាប៉ុណ្ណោះ។

ដកស្រង់ចេញពីច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។