គោលជំហរ
Eng. attitude (position)
Fr. attitude (position)
សភាពនៃការយល់ព្រម ឬ ការមិនយល់ព្រមខាងគំនិត ការពេញចិត្ត ឬការមិនពេញចិត្ត ដែលទាក់ទងនឹងវេទនារម្មណ៍និងអារម្មណ៍ ហើយដែលផ្ទុយទៅនឹងជំនឿ។ ជំនឿទាក់ទងនឹងហេតុការណ៍ និងការគិត។ ចំណែកឯគោលជំហរវិញទាក់ទងនឹងការវាយតម្លៃ និងការឆ្លើយតបខាងវេទនាអារម្មណ៍។
មនុស្សដែលមានជំនឿដូចគ្នាអាចមានគោលជំហរខុសគ្នា ឬក៏មនុស្សដែលមានគោលជំហរដូចគ្នាអាចមានជំនឿខុសគ្នាចំពោះកម្មវត្ថុតែមួយ។ ដូច្នេះការខុសគ្នារវាងតម្លៃ និងហេតុការណ៍។ សីលវិជ្ជាអត្តនោម័តិអះអាងថា គោលជំហរទាក់ទងដោយផ្ទាល់នឹងហេតុផលជំរុញនិងឥរិយាបថ និងអះអាងថា ការវិនិច្ឆ័យខាងសីលវិជ្ជានិងខាងតម្លៃគឺជាបញ្ហានៃគោលជំហរជាជាងបញ្ហានៃការគិត។
(ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជា និង ទស្សនវិជ្ជាស្ដីពីអំពើ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។