គោលការណ៍
Eng. Principle
Fr. Príncipe
១-វិធានទូទៅ ឬទ្រឹស្តីមួយ ដែលផ្តល់នូវមូលដ្ឋាន ឬប្រភពដើមនៃបទដ្ឋានគតិយុត្ត។
២-វិធានគតិយុត្ត ដែលបង្កើតដោយអត្ថបទច្បាប់ណាមួយដែលមានលក្ខណៈទូទៅ ក្នុងគោលបំណងធានាការអនុវត្តផ្សេងៗ ហើយមានតម្លៃគតិយុត្តខ្ពស់។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។