គុណូបការៈ/គុណូបការ
Eng. Merit
Fr. Mérite(m.)
ឧត្តមភាពឬតម្លៃដែលសក្តិសមនឹងទទួលបានការតបស្នងជារង្វាន់ឬកិត្តិយស។ គុណូបការៈ ចែកចេញជាពីរគឺ គុណូបការៈសីលធម៌ ដូចជា គុណធម៌កុសលភាព ជាដើម និង គុណូបការៈ មិនមែនសីលធម៌ ដូចជា ជំនាញ បំណិន ជាដើម។ គុណូបការៈទាំងអស់គឺជាគុណសម្បត្តិដែលត្រូវគោរព ឬគួរគោរព និងកោតសរសើរក្នុងសង្គម។
(ពាក្យនេះ គេប្រើក្នុងទស្សនវិជ្ជាសីលធម៌ និងទស្សនវិជ្ជានយោបាយ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។