គុណវុឌ្ឍិ

ជា៖

១. បណ្ដុំនៃសមត្ថភាពដែលឆ្លើយតបទៅនឹងតួនាទីការងារ និងផ្នែកសំខាន់នៅកន្លែងធ្វើការ។

២. វិញ្ញាបនបត្រ សញ្ញាបត្រ ឬកម្រិតដែលផ្ដល់ដោយគ្រឹះស្ថានអប់រំ ឬក្រុមដែលមានសិទិ្ធ ផ្ដល់គុណវុឌ្ឈិ និងការបញ្ជាក់ពីការទទួលបានលទ្ធផលសិក្សា។

៣. ការបញ្ជាក់ផ្លូវការ ដែលចេញដោយអង្គភាព ពាក់ព័ន្ធ ក្នុងការទទួលស្គាល់ថាបុគ្គលម្នាក់សម្រេចបានលទ្ធផលសិក្សា ឬទាក់ទងទៅនឹងតម្រូវការរបស់បុគ្គល អាជីព ក្រុមហ៊ុន ឬសហគមន៍។

ដកស្រង់​ពី ប្រកាសស្ដីពីការប្រើប្រាស់ឯកសារស្ដីពី ការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។