គណនេយ្យភាពអន្តររដ្ឋបាល

Eng.Inter-governmental Accountability

​​សំដៅទៅលើគណនេយ្យភាពរវាងក្រសួង ស្ថាប័ន មន្ទីរ ទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ជាមួយនឹងរដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឧទាហរណ៍៖ គណនេយ្យភាពរវាងស្ថាប័ន ជាមួយនឹងរដ្ឋបាលរាជធានី ខេត្ត ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬរដ្ឋបាល ឃុំ សង្កាត់។ គណនេយ្យភាពរវាងមន្ទីរទីភ្នាក់ងារនានារបស់ក្រសួងស្ថាប័ន ជាមួយនឹងរដ្ឋបាលរាជធានី ខេត្ត ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬរដ្ឋបាលឃុំ សង្កាត់។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។