គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ឬគណនេយ្យភាពពីលើទៅក្រោម
Eng. Accountability to Citizens or Downward Accountability
សំដៅទៅលើខ្សែគណនេយ្យភាព រវាងរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឧទាហរណ៍៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី កុមារ ក្រុមជនងាយរងគ្រោះ និងជនជាតិដើមភាគតិច និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឱ្យមានយន្តការសម្រាប់ការចូលរួមប្រជាពលរដ្ឋនៅក្នុងដំណើរការរៀបចំ និងអនុវត្តផែនការ និងថវិកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំឱ្យមានយន្តការសម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។