គណនេយ្យបៃតង

គណនេយ្យមួយប្រភេទដែលមានគោលបំណងបញ្ជ្រាបវិធានការ​សុខុមាលភាពសង្គមឱ្យ​ទូលំទូលាយ​ទៅក្នុង​ការសិក្សា​ម៉ាក្រូ​សេដ្ឋ​កិច្ច​ ដោយផ្ដោតលើគោលនយោបាយសង្គម បរិស្ថាន និង​អភិវឌ្ឍន៍។ គណនេយ្យបៃតង រួមបញ្ចូលទាំងការវាយតម្លៃគិតជារូបិយវត្ថុក្នុងបំណងគណនាផលិតផលជាតិបៃតង ដោយដកផល​ខូចខាត​សេដ្ឋកិច្ចដោយសារធាតុបំពុល​ចេញពី ផលិតផលជាតិ​ និង​​ប្រព័ន្ធគណនេយ្យដែលបញ្ចូលទំហំនៃការបំពុល​ ការបំផ្លាញ និងទិន្នន័យផ្សេងៗទៀតតាមបែបមិនមែនរូបិយវត្ថុ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។