ខ្សែលំនឹង

Eng. Equilibrium line

ព្រំប្រទល់មធ្យមនៃទីតាំងក្នុងពេលវេលាណាមួយ ដែលជាទូទៅ​ត្រូវបានគេជ្រើសជាតំបន់មានផ្ទាំងគំនរទឹកកកទាបបំផុតនៅ​ចុង​រដូវក្ដៅ នៅតំបន់មានផែនទឹកកក រវាង​តំបន់មាន​ការបាត់បង់​ផ្ទាំង​គំនរ​​ទឹកកកពិតប្រចាំឆ្នាំ (តំបន់រលាយ) និងតំបន់មាន​កំណើន​​ផ្ទាំង​គំនរទឹកកកពិតប្រចាំឆ្នាំ (កន្លែងកើនម៉ាស)​។ គេហៅរយៈកម្ពស់នៃព្រំប្រទល់នេះថា រយៈកម្ពស់ខ្សែលំនឹង។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ  បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។