ក្លរ៉ូភ្លុយអូរ៉ូកាបួ

Eng. Chlorofluorocarbons (CFCs)

ប្រភេទឧស្ម័នផ្ទះកញ្ចក់ ស្ថិតក្រោមពិធីសារម៉ុងរ៉េអាល់​ ឆ្នាំ​១៩៨៧​​ ហើយត្រូវបានប្រើប្រាស់ សម្រាប់ទូរទឹកកក ម៉ាស៊ីនត្រជាក់​ សម្ភារៈវេចខ្ចប់ អ៊ីសូឡង់​ សារធាតុ​រំលាយ​ឬសារ​ធាតុ​បាញ់អាអេរ៉ូ​សូល។
ដោយសារឧស្ម័នក្លរ៉ូភ្លុយអូរ៉ូកាបួមិនអាចត្រូវបានបំផ្លាញនៅ​ក្នុង​បរិយាកាសទាបវាបានរសាត់ចូលបរិយាកាសខ្ពស់បំបែក​ស្រទាប់​អូសូន ក្នុងលក្ខខណ្ឌសមស្រប​។ ​ឧស្ម័នទាំងនេះ​កំពុង​ត្រូវបានជំនួសដោយសមាសធាតុផ្សេងទៀត រួមមានពពួក​អ៊ីដ្រូក្ល​រ៉ូភ្លុយអូរ៉ូកាបួ និងអ៊ីដ្រូភ្លុយអូរ៉ូកាបួ ដែលជា​ប្រភេទ​ឧស្ម័ន​ផ្ទះ​​កញ្ចក់​ស្ថិតក្រោមពិធីសារក្យូតូ ដែលត្រូវបានអនុម័តនៅឆ្នាំ​១៩៩៧​​​​ និងបានចូលជាធរមាន នៅឆ្នាំ​២០០៥។

ដកស្រង់ចេញពី  សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ  បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។