ក្រុមអាជីវកម្ម

សំដៅដល់ក្រុមសមូហនាម ដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន ១០នាក់ ហើយក្នុងនោះចំណែកសមាមាត្ររបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធនប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈ វិនិច្ឆ័យ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ក្នុងនិយមន័យនេះ   ក្រុមអាជីវកម្ម មិនអាចជាសមាជិករបស់ក្រុមហ៊ុនបុគ្គលណាមួយ ហើយក៏មិនរាប់បញ្ចូលផងទេនូវក្រុមហ៊ុនដើមទុន គ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល។

ដកស្រង់ចេញពីច្បាប់ស្តីពីសារពើពន្ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧។