ក្រុមការងារអន្ដររដ្ឋាភិបាលស្ដីពីការប្រែប្រួល អាកាសធាតុ
Eng. Intergovernmental Panel on Climate Change (IPCC)
អង្គភាពអន្ដរជាតិនាំមុខសម្រាប់សិក្សាវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងអង្គការឧតុនិយមពិភពលោក(WMO) ដើម្បីផ្ដល់ឱ្យពិភពលោកនូវទស្សនៈ វិទ្យាសាស្ដ្រច្បាស់លាស់ស្ដីពីបច្ចុប្បន្នភាពចំណេះដឹងអំពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម ដែលអាចកើតមាន។ IPCC គឺជាក្រុមអ្នកវិទ្យាសាស្ដ្រមួយដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃព័ត៌មានវិទ្យាសាស្ដ្របច្ចេកទេស និងសេដ្ឋកិច្ចសង្គមថ្មីៗបំផុតពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសម្រាប់ពិភពលោក។
មហាសន្និបាតសហប្រជាជាតិបានអនុម័តសកម្មភាពរបស់អង្គការឧតុនិយមពិភពលោក (WMO) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ក្នុងការបង្កើត (IPCC) រួមគ្នា។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។