ក្រឡាបញ្ជី

Eng. Greffier
Fr: Greffier

សំដៅទៅលើអ្នកជំនួយការរបស់សហព្រះរាជអាជ្ញា សហចៅក្រមស៊ើបអង្កេត និងអង្គជំនុំជម្រះ និងជាអ្នកទទួលខុសត្រូវ ជាពិសេសក្នុងការរក្សាទុកនូវរាល់ឯកសារផ្លូវការនៃការជំនុំជម្រះ ទទួលយកនូវឯកសារច្បាប់ដើមពីភាគីទាំងអស់ និងធានាដល់ការជូនដំណឹងរាល់សេចក្ដីសម្រេច។

ដកស្រង់ចេញពីសទ្ទានុក្រមនៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (វិសោធនកម្មលើកទី៩) នៅថ្ងៃទី ១៦ ខែមករាឆ្នាំ២០១៥។