កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដ

Eng. Commitment period

កំលុងពេលនៃគម្រោងកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់ឱ្យបានទៀង​ទាត់​ ដែលក្នុងពេលនោះតម្រូវឱ្យប្រទេសមួយចំនួនកាត់បន្ថយ​ការបញ្ចេញឧស្ម័នក្នុងបរិមាណ​ជាក់លាក់។​

កំលុងពេលប្ដេជ្ញាចិត្ដអនុវត្ដដំណាក់កាលទី១នៃ​ពិធីសារក្យូតូ​ ​បាន​ចាប់ផ្ដើមពីឆ្នាំ២០០៨ ដល់ចុងឆ្នាំ២០១២។

ការប្ដេជ្ញាចិត្ដថ្មីរបស់បណ្ដាប្រទេសភាគីក្នុងឧបសម្ព័ន្ធ១​ នៃ​ពិធី​​សារ​ក្យូតូ បានឯកភាពលើការប្ដេជ្ញាចិត្ដដំណាក់កាលទីពីរ​ ចាប់​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២០។​

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។