កំលុងពេលទទួលបានឥណទាន

Crediting period

កំលុងពេលដែលត្រូវបានផ្ទៀងផ្ទាត់និងចេញលិខិតបញ្ជាក់​ជា​ផ្លូវ​ការអំពីការកាត់បន្ថយឧស្ម័នឬ​ការស្រូបយក​ឧស្ម័នផ្ទះកញ្ចក់​ដែល​​ពាក់ព័ន្ធ​ក្នុងគម្រោងយន្ដការអភិវឌ្ឍន៍ស្អាត ឬសកម្មភាព​គម្រោង​តាមផ្នែក (CPA) ដែល អាច​អនុវត្ដបាន​ដើម្បីទទួល​បាន​លិខិត​បញ្ជាក់​ជា​​ផ្លូវការ​ពីការកាត់បន្ថយ ឧស្ម័នដែលបានបញ្ជាក់ (CERs) ការកាត់​បន្ថយ​ការបញ្ចេញឧស្ម័នដែល បានបញ្ជាក់រយៈពេលវែង​(ICERs) ឬ​ការកាត់បន្ថយការបញ្ចេញឧស្ម័នដែល បានបញ្ជាក់បណ្ដោះអា​សន្ន​​(tCERs)។​

រយៈពេលដែលបានប្រើបា្រស់ក្នុងកំលុងពេលនៃការទទួល​បាន​ឥណទានកាបូនសម្រាប់សកម្មភាពគម្រោង ​យន្ដការ​អភិវឌ្ឍន៍​ស្អាត ឬសកម្មភាព គម្រោងតាមផ្នែក(CPA)​​ត្រូវ​បាន​កំណត់​ដោយ​​អនុលោមតាមវិធាន និងលក្ខខណ្ឌតម្រូវ​របស់​យន្ដ​ការអភិវឌ្ឍន៍ស្អាត ហើយអាចនឹងបន្ដទៀតឬមានកាលកំណត់​ដោយអនុលោមតាមវិធាន និងលក្ខខណ្ឌតម្រូវនោះ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។